Thursday, February 21, 2013

ការបើកអោយប្រើប្រាស់ការិយាល័យច្រកចេញចូលតែមួយ


កាលពីព្រឹកថ្ងៃ ព្រហស្បតិ៍ ទី១៤ ខែ កុម្ភៈឆ្នាំ២០១៣មានការប្រជុំស្ដីអំពី"ការិយាល័យច្រកចេញចូលតែមួយ" កុ្នងសង្កាត់អូរក្រសាក្រុងកែប ខេត្តកែប។ក្នុងកម្មវីធីនេះចូលរួមគណអធិបតីឯកឧត្តម
កែន សត្ថាជាអភិបាលខេត្តកែបនិងលោកអភិបាលក្រុង ឯកឧត្តម លោកជំទាវ បុគ្គលិកស្ថាប័នជុំវិញខេត្ត តំណាងអង្គការស៊ីវិល លោកគ្រូ អ្នកគ្រូព្រមទាំងសិស្សានុសិស្ស ចំនួន៥០០នាក់។ លោកអភិបាលក្រុងអានរបាយការអំពីខេត្តកែប ។ ខេត្តកែប ខាងជើងមានព្រំប្រទល់ជាប់ភូមិកូនសត្វ ស្រុកទឹកឈូ ខេត្តកំពត ខាងត្បូងជាប់ឈូងសមុទ្រ ខាងកើតផុតព្រំប្រទល់ឃុំពងទឹក​ គឺស្រុកកំពង់ត្រាចខេត្តកំពត។ បន្ទាប់មកឧត្តមកែន សត្ថា មានមតិសំណេះសំណាលទៅអង្គពិធីអំពី"ការិយាល័យច្រកចេញចូលតែមួយ"ឯកឧត្តមបានបញ្ជាក់បន្ថែមទៀតថាជាប្រវត្តរបស់ប្រទេសកម្ពុជាដែលមានការិយាល័យនេះ។ដំបូងមានតែនៅខេត្តបាតិដំបង ធំជាងគេ បានសាកល្បងមុនគេបំផុត។ឃើញថាកការសាកល្បងមានតម្រូការច្រើនរបស់ប្រជាពលរដ្ឋសេវាកម្មល្អពីការិយាល័យច្រកចេញចូលតែមួយ។ ខេត្តកែប ជាខេត្តសាកល្បងថ្មីមួយទៀត ហើយទៅថ្ងៃអនាគតនឹងបង្កើតរហូតដល់ឃុំសង្ការថែមទៀត។ការបង្កើត"ការិយាល័យច្រកចេញចូលតែមួយ"នេះ ដើម្បីតម្លាភាព គុណភាពនែការគ្រប់គ្រង ទំនុកចិត្ត ការបន្ថយអំពើពុករលួយនិងការផ្ដល់សេវាកម្មរបស់ការិយាល័យច្រកចេញចូលតែមួយ ចង់ដឹងថា"ប្រជាពលរដ្ឋទូទាំងខេត្តកែបមានតម្រូវការលើសេវាកម្មទាំងនេះដែរឬទេ?"។ព្រោះ​ រយៈពេលកន្លងមកប្រជាពលរដ្ឋមានការពិបាកក្នុងការទទួលសេវាកម្ម និងការរង់ចាំ របស់របស់ប្រជាពលរដ្ឋ។ ចុងបញ្ចប់កម្មវិធីឯកឧត្តមអភិបាលខេត្តពិនិត្រការិយាល័យច្រកចេញចូលតែមួយ​ ហើយធ្វើក្បួនដង្ហែមួយមានរយៈពេល៧ថ្ងៃចាប់ពីថ្ងៃ ១៤ ដល់ ២០ កុម្ភៈ ឆ្នាំ២០១៣ផ្សព្វផ្សាយពីការបើកប្រើប្រាស់ការិយាល័យនេះដល់ប្រជាពលរដ្ឋទូទាំងខេត្ត។