Thursday, March 7, 2013

ពិធិប្រកួតកីឡាទូទាំងខេត្តកែប

 ខេត្តកែបថ្ងៃទី៥ -៧ ខែមិនា ឆ្នាំ២០១៣ មានពិធីប្រកួតកីឡាបាល់ទាត់ បាល់ទះ អត្តពលកម្ម សិស្សបឋប មធ្យមសិក្សា
ជ្រើសរើសជើងឯកទូទាំងខេត្តកែបឆ្នាំសិក្សា
២០១២-២០១៣ នៅក្នុងពហុកីឡាដ្ឋាន ខេត្តកែប ស្ថិតក្នុងសង្កាត់កែប ខេត្តកែប។ ជាពិសេសវិទ្យាល័យហ៊ុន សែន ចំការដូង និងវិទ្យាល័យប៊ុនរ៉ានីហ៊ុនសែនចរិយាវង្ស។ នៅរសៀលថ្ងៃទី​ ៧ ខែ មិនា ឆ្នាំ២០១៣ មានការចូលរួមជាគណអធិបតីដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម កែន សត្ថា អភិបាលខេត្តកែប អភិបាលខេត្តរង លោក ងួន ចាន់សុជាតា ប្រធានមន្ទីនៃក្រសួងអប់រំ យុវជន និងកីឡាខេត្តកែប លោកគ្រូ អ្នក​គ្រូ និងសិស្សានុសិស្សទូទាំងខេត្ត។ 
នៅរសៀលនោះដែរមានការប្រកូតបាល់ទាត់រវាងកីឡាការមកពី
វិទ្យាល័យហ៊ុនសែនចំការដូង ជាមួយនិងកីឡាករបាល់ឬទាត់
វិទ្យាល័យ ប៊ុន រ៉ានី ហ៊ុនសែនចរិយាវង្ស។ នៅចុងតង់ទី១ កីឡាករ
សិស្សវិទ្យាចរិយាវង្សទាត់ចូលទៅលើក្រុមកីឡាករវិទ្យាល័យ
ចំការដូងបានមួយគ្រាប់ និងពាក់កណ្ដាលតង់ទី២ ទាត់ចូលបាន
១គ្រាប់ទៀត។ លទ្ធផលនៃការប្រកួតបាល់ទាត់ គឹ ២ទល់នឹង០។
វិទ្យាល័យ ប៊ុន រ៉ានី ហ៊ុនសែនចរិយាវង្សទទួលបាន២ គ្រាប់ និង
វិទ្យាល័យចំការដូងមិនបានទាត់ចូលមួយគ្រាប់ឡើយ។