ការប្រើ រូបភាព លើវេបសាយ
មានជាច្បាប់មូលដ្ឋានចំនួន ៥ សម្រាប់អនុវត្ត៖
- រូបភាពមានភាពងាយស្រួលទាញយក កាមេរ៉ាផ្ដិតយករូបភាពមកមានទំហំធំខ្លាំ ណាស់ មានន័យថា ទំហំ រូបរាង និងគុណភាពរបស់ឯកសារខ្ពស់ ដែលជាមូលហេតុធ្វើអោយអ្នកទស្សនារងចាំយូរពេលចូលទៅកាន់គេហទំព័ររបស់យើង។ ដូច្នេះ យើងត្រូវធ្វើការកែសម្រួល ផ្លាស់ប្ដូរទំហំ ពីព្រោះ Browserអាចស្វែងរករូបភាពបានល្អ នៅ .72 dots ក្នុងមួយមួយអ៊ិន្ឈ៍ ( dpi ) ។
- ការយលដឹងពីកម្មសឹទ្ធ វែបសាយមួយចំនួន តម្លៃសឹទ្ធគឺមិនគិតថ្លៃលើរូបភាពដែលទាញយកមកប្រើបា្រស់នោះទេ រូបភាពនៅតាមអនឡាញ បើចង់ប្រើប្រាស់វា ត្រូវតែទទួលបានការអនុញ្ញាតជាមុន ពេលយើងយកទៅបន្ថែមទៅលើវែបសាយរបស់យើង ព្រោះ រូបភាព ជាច្រើនលើបណ្តាញត្រូវបានការពារដោយ កម្មសិទ្ធិរបស់អ្នកបង្កើត ។
- ការប្រើស្លាកជាចំណងជើង នៅពេល យើងបានបន្ថែមរូបភាព ទៅលើគេហទំព័ររបស់យើងតែងតែ បន្ថែមការពិពណ៌នារបស់រូបភាពនៅក្នុង ស្លាក HTML គឺ " Alt " ធ្វើអោយអ្នកមើលដឹងថានេះជារូបអ្វី និងជួយអោយម៉ាស៊ីនងាយស្រួលសែ្វងរកផងដែរ។
- ប្រើ រូបភាពដែលបង្ហាញពីសារ តាមរយៈសារនេះ ធ្វើអោយយើងមើលឃើញយ៉ាងឆាប់រហ័ស និងការចាប់អារម្មណ៍ទៅលើរូបភាពមានតំណភា្ជប់ផ្សេងៗ។
- យល់ដឹងពីទ្រង់ទ្រាយដែលត្រូវប្រើ ទ្រង់ទ្រាយឯកសារពេញនិយមបំផុតសម្រាប់រូបភាព
នៅលើវែបសាយ គឺជា JPG NPG និងGIF។ JPG ផ្ដល់ឱ្យទំហំឯកសារ តូចជាងគេបំផុត ដោយសារតែវា បង្ហាប់ រូបភាពអោយស្រាលនៅលើវែបសាយ។
ចំណែក GIF ប្រើសម្រាប់រូបភាពដូចជាlogoផ្តល់ឱ្យអ្នកនូវ លទ្ធផលដ៏ល្អបំផុត សម្រាប់ទំហំ ឯកសារ។
ប្រភេទFileនៃរូបភាពមានច្រើន ដូចជា - GIF ជារូបភាពដែលមានចលនា ដូចវីដេអូ មានលក្ខណៈស្រាលនៅពេលយើងយកទៅដាក់នៅលើវែបសាយ។
- PNG ជារូបភាពដែលផ្ទៃខាងក្រោយថ្លាឆ្លុះ ជារូបភាព logo។ វាដំណើរការយឺតបន្តិច ប៉ុន្តែមានគុណភាពល្អ ម្យ៉ាងទៀតវាត្រូវបានគេប្រើប្រាស់តិចតួចជាង TIF & JPG ហើយវាជាចម្រើសមួយដ៏ប្រសើរមិនធ្វើអោយកិច្ចការរបស់យើងបាត់បង់គុណភាព។
- JPG ជាធម្មតាត្រូវបានគេប្រើវានៅលើទំព័រវែបសាយ ដោយសារតែវាបានបង្រួមទិន្នន័យ ទំហំឯកសារយ៉ាងតូច។
ឯកសាររូបភាពមានទំហំធំ
ដែលផ្ទុកនៅលើគេហទំព័រ ធ្វើអោយអ្នកទស្សនាមានការអត់ធ្មត់រងចាំយូរ
ដោយសារគុណភាពរបស់រូមភាពខ្ពស់។ ដូច្នេះការរក្សារូបភាពរបស់យើងត្រូវមានទំហំទាប
ល្បឿននៃគេហទំព័ររបស់យើងខ្ពស់។ ជាធម្មតា រូបភាព ដែលមានគុណភាពខ្ពស់
ទំហំធំ គួរត្រូវបានរក្សាទុកតម្លៃរវាង 60K និង 100K។ យើងត្រូវធ្វើការបង្ហាប់បង្រួម ត្រួតពិនិត្យ គុណភាពនៃ រូបភាព និង
ទំហំឯកសារ នៅពេលដែលអ្នករក្សាទុកនៅលើវែបសាយ។ នេះជាដំណោះស្រាយដ៏ល្អមួយ ធ្វើអោយកម្មវិធីរុករក
អ៊ិនធើណិត អាចបង្ហាញព័ត៌មានរបស់រូបភាពបានល្អនៅលើអេក្រង់ ដែលរក្សា សមាមាត្រល្អ
គុណភាព ទំហំឯកសារ។