រូបភាពពីen.wikipedia.org |
ផ្លាតូ កើតក្នុងឆ្នាំ ៤២៧ មុន គ.ស. គឺជាទស្សនវិទូក្រិចបុរាណ ដែលបានរួមចំណែកបង្កើតនូវមូលដ្ឋានសម្រាប់ទស្សនវិជ្ជាលោកខាងលិចជាមួយគ្រូរបស់គាត់ សូក្រាត និងសិស្សរបស់គាត់ អារីស្តូត ។ គំនិតរបស់លោកផ្លាតូបានបានបញ្ជាក់អំពីសិទ្ធរបស់មនុស្សថា
«គ្រប់បុគ្គលទាំងអស់ ពុំមានចំណេះដឹងពិតប្រាដកទេ ហេតុដូច្នេះហើយ បានជាពួកគេយកចិត្តទុកដាក់គោរពតាមបុគ្គលតែមួយអ្នកក្តី ឬរដ្ឋ » ។ដូច្នេះរដ្ឋគំរូរបស់ផ្លាតូត្រូវតែអាស្រ័យនឹងការបែងចែកជាក្រុម ដែលប្រកបដោយគុណធម៌ទាំងឡាយ បួនយ៉ាងដែលមនុស្សទាំងអស់ត្រូវមានគឺ
-ចំណេះដឹងជ្រៅជ្រះ
-សេចក្តីក្លាហាន
-វិចារណញ្ញាណ
-យុត្តិធម៌ ។
ក្នុងសង្គមមួយមាន សិទ្ធសេរីភាព ភាពស្មើរគ្នារវាងអ្នកមាន និងអ្នកក្រ គឺពួកគេសុទ្ធតែមានសិទ្ធចូលរួមគ្រប់សកម្មភាពទាំងអស់។ សេរីភាព គ្មានការកាប់សម្លាប់គ្នា មនុស្សចេះអោយតម្លៃគ្នាទៅវិញទៅមក នោះប្រទេសជាតិមានការរីកចំរើនជាក់ជាពំខាន។
សម្រាប់គុណធម៍ទាំង ៤យ៉ាងរបស់លោកក៏បញ្ជាក់អោយឃើញពីស្ថានភាពបច្ចុប្បន្ន ទៅលើគ្រប់វិស័យ។ ម្យ៉ាងទៀតយើងជាយុវជន ជាកូនខ្មែរត្រូវមានគុណធម៍នោះ ខិតខំរៀនសូត្រ ក្លាហានមោះមុតក្នុងការងារ មានការគិតពិចរណាថ្លឹងថ្លែង និងយកទៅអនុវត្តក្នុងការប្រកបការងាររបស់ខ្លួន៕