កំពត៖ កម្មវិធីសន្ទាមតិអភិវឌ្ឍន៍មួលដ្ឋាន របស់ស្ថានី វិទ្យុ៩មករា ៩៩.៧០ ខេត្តកំពត បានរៀបចំការផ្សាយក្រៅស្ថានីលើកទី៤ថ្ងៃទី១៣ ខែមិនា ឆ្នាំ២០១៤ នៅ
វត្តកំពូលមាស ឃុំកណ្ដោល ស្រុកទឹកឈូរ ខេត្តកំពត។ កម្មវិធីនេះ
មានការចូលរួមពី ព្រះសង្ឃវត្តកំពូលមាស លោកភាង ផានិត ជាដំណាងអភិបាលស្រុកទឹកឈូរ
លោករត្ន ញាតា ប្រធានគម្រោង
CCAP និងក្រុមការងារ លោក សេត វណ្ណៈ
អ្នកសម្របសម្រួលរបស់អង្គការលីកាដូ លោកអធិការរងស្រុក ប្រជាពលរដ្ឋ ប្អូនៗនិសិត្ស
និងសិស្សានុសិស្សអនុវិទ្យាល័យមានឬទ្ធិប្រមាណ២០០នាក់់។ កិច្ចពិភាក្សានេះ
ក្រោមប្រធានបទស្ដីពី ”ការអនុវត្តច្បាប់របស់អាជ្ញាធម៌
ក្នុងការទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ”
ក្រោមការឧបត្ថម្ភហិរញ្ញវត្ថុតាមរយៈទីភ្នាក់ងារអភិវឌ្ឍន៍ អន្តរជាតិអូស្រ្តាលី(AUSAID) និងបណ្ណុះបណ្ដាលជំនាញបច្ចេកទេសពីសាជីវកម្មសោតទស្សន៍អូស្រ្តាលី(ABC)។ ក្រោមអនុលោមនៃពិធីសាកិច្ចព្រមព្រៀងរវាងអង្គភាពសោតទស្សន៌អូស្រ្តាលី
និងមន្ទីពត៌មានខេត្តកំពត ចាប់ពីខែឧសភា ឆ្នាំ២០១២ មកទល់ពេលនេះមានរយៈពេល
២ឆ្នាំកុ្នងការផ្សាយកម្មវីធីអភិវឌ្ឍមូលដ្ឋាននេះ ក្នុងគោលបំណងបង្កើនសមត្ថភាពសេវាកម្មផ្សព្វភ្សាយនិងមានតួនាទីដ៏សកម្មក្នុងដំណើរការសម្របសម្រួលការចូលរួម
និងសិទ្ធទទួលបានពត៌មាន ព្រមទាំចូលរួមចំណែកបង្កលក្ខណៈនៃការលើកកម្ពស់សម្លេងរបស់ប្រជាពលរដ្ឋមានតម្លាភាព
និការទទួលខុសត្រូវរបស់អាជ្ញាធម៌លើបញ្ហានានាដែលប៉ះពាល់ដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ពួកគាត់។
ការផ្សាយក្រៅស្ថានីនេះផងដែរ បានប្រព្រិត្តទៅ៣លើករួចមកហើយ ដោយនៅក្រុងកំពត ចំនួន១លើក
ស្រុកទឹកឈូរ ចំនួន១លើក ស្រុកកំពង់ត្រាច ចំនួន១លើក ហើយលើកទី៤ នៅឃុំកណ្ដោល ស្រុកទឹកឈូរនេះ។