Saturday, April 27, 2013

ដុនបូស្កូសិក្ខាសាលាស្ដីពី"ភូមិឃុំមានសុវត្ថិភាព"

មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវីជ្ជាជីវៈដុន ​បូស្កូ ខេត្តកែប បានរៀបចំសិក្ខាសាលាមួយស្ដីអំពី "ភូមិឃុំមានសុវត្ថិភាព" ដល់លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សដុន បូស្កូខេត្តកែប។ ដើម្បីផ្ដល់់ពត៍​មានទាំងនេះ​ និង
ការអនុវត្តន៍នូវគោល
នយោបាយរបស់រដ្ឋាភិបាលកម្ពុជា។ នៅព្រឹក

ថ្ងៃ សុក្រ ទី២៦ ខែមេសាឆ្នាំ២០១៣ មានការផ​ព្វផ្សាយគោលនយោបាយនេះឡើង ដោយលោកអភិបាលក្រុង ងឹម វណ្ណដា លោកអធិការ មុំ សុខា ព្រមទាំងកងរាជអាវុធហត្ថជុំវិញខេត្ត លោកគ្រូអ្នកគ្រូ និងសិស្សនិសិត្ស១៣០នាក់ទៀត ស្ថិតក្នុងមជ្ឈមណ្ឌលបណ្ដុះបណ្ដាវីជ្ជាជីវៈដុន បូស្កូខេត្តកែប នៅភូមិថ្មី សង្កាត់កែប ខេត្តកែប។ លោកអធិការ មុំ សុខា បានបង្ហាញគោលនយោបាយផ្សព្វផ្សាយមាន៩ចំនុចសំខាន់ៗដូចជា:
  1. គា្មនអំពើលួចប្លន់គ្រប់ប្រភេទ
  2. គ្មានការដាំដុះ ជួញដូរគ្រឿងញៀន
  3. គ្មានអំពើអាណាចារ្យ ជួញដូរកុមារ និងស្រីភេទ
  4. គ្មានក្មេងទំនើង
  5. គ្មានល្បែងស៊ីសង ​និងប្រើប្រាសអាវុធខុសច្បាប់
  6. គ្មានគ្រោះថ្នាក់ចរាចរណ៍
  7. គ្មានគ្រោះថ្នាក់ដោយសារគ្រឿងយុទ្ធភ័ណមិនទាន់ផ្ទុះ
  8. មានការទប់ស្កាត់គ្រោះមហន្តរាយផ្សេងៗ
  9. គ្មានការត្រួតពិនិត្យខុសច្បាប់។
ដោយអនុវត្តគោលការណ៍៣​​ មិន ១រាយការណ៍។ យើងទាំងអស់គ្នាត្រូវចូលរួមលប់បំបាត់ មិនត្រូវចូលប្រព្រឹទ្ធបទល្មើស ៩ចំនុចខាងលើឡើយ។​ ពាក់ព័ន្ធនឹង៩ចំនុចខាងលើគាត់បានបន្ថែមលើសពីនេះគឺ ការធ្វើអត្តសញ្ញាណបណ្ណ និងសៀវភៅគ្រួសា ឬ សៀវភៅស្នាក់នៅ ដើម្បីងាយស្រួលគ្រប់គ្រង ក្នុងគោលនយោបាយ"ភូមិឃុំមានសុវត្ថិភាព"នេះ។ លោកអភិបាលក្រុងកែប ងឹម វណ្ណដា បានបន្ថែម
ទៀតថា "ភូមិឃុំមានសុវត្ថិភាព"​ គឺ ជាគោលនយោបាយរបស់រដ្ឋាភិបាល។ ក្នុងគោលបំណងពង្រឹងសុវត្ថិភាព គ្រោះថ្នាក់ បទល្មើស និងគ្រោះមហនហន្តរាយ​ផ្សេងៗ  ជាក់ស្ដែងមានគ្រោះខ្យល់ព្យុះមួយបានកើតឡើងថ្ងៃទី១៧ ខែមេសា ឆ្នា២០១៣នៅភូមិដំណាក់ចំបក់ ឃុំអូរក្រសា ខេត្តកែប ជាព្យុះកន្រ្តាក់បំផ្លាញផ្ទះមានការខូចខាតធ្ងន់ធ្ងរ និងស្រាលអស់ចំនូន៦០ខ្នងផ្ទះ។ ពង្រឹងអភិវឌ្ឍន៍ក្នុងការការពារ ដោយសារខេត្តកែបមានកងកំលាំងប៉ុស្តិ៍ទាំង៥សង្កាត់មានចំនួនតិច។​ ដូច្នេះ មានបើកយុទ្ធនាការណ៍ផ្សព្វផ្សាយនេះឡើង ដើម្បីអោយចូលរួមទាំងអស់គ្នា តាមបណ្ដាទីកន្លែង ដូចជា សណ្ឋាគារ ផ្ទះសំណាក់ ក្រុមហ៊ុន ស្ថាប័ន ការដ្ឋាន និងអង្គការនានាក្នុងខេត្ត។ គាត់បានផ្ដាំផ្ញើដល់លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សទាំងអស់ ក៏ដូចជាយុវវ័យទាំងអស់មិនត្រូវធ្វើអ្វីអោយពាក់ព័ន្ធនឹងបទល្មើស ឬ​ ត្រូវតែចៀសអោយផុត។ ប្រសិនបើកាលណាមានបទល្មើស គឹត្រូវមានទោសអាចជាប់គុក មានច្បាប់ គឹមានទោស។ គាត់បានប្រៀបធៀបថា​ "ជាក្រដាសស ត្រូវការពារ មិនត្រូវអោយមានស្នាមប្រឡាក់"។ ត្រូវចូលរួមលើកកម្ពស់ សណ្ដាប់ធ្នាប់ សេចក្ដីថ្លៃថ្នូរ ចៀសវាងការរំលោភបំពានសឹទ្ធិមនុស្ស និងកិត្តិយសរបស់មនុស្ស។ គោលបំណងសំខាន់នៃការផ្សព្វផ្សាយនេះគឺ ការចូលរួម។ ពង្រឹងសុខភាព អនាម័យ ការសំអាតបរិស្ថាន អោយបានស្អាតគ្រប់ៗគ្នា។ ការសំអាតបរិស្ថានវាមិនទាក់ទង នឹងជីវភាពមាន ឬ ក្រទេ។ ចុងបញ្ចប់នៃកម្មវិធីលោកអភិបាលក្រុងបានអនុញ្ញាតសួរសំនួរ និងមានការឆ្លើយបកស្រាយដោយលោកអភិបាលក្រុង និងអធីការខេត្តកែប៕