និយមន័យ
- Psych = Mind (ចិត្ត)
- Logy = Study (សិក្សា)
សិក្សាពីចិត្តគំនិត
ភាពខុសគ្នារវាងមនុស្ស និងសត្វ៖
- មនុស្ស៖ ចេះមានការគិតរកទិសដៅ ប្រកបដោយការពិចារណា មានការយល់ដឹងដោយវិញ្ញាណ
- សត្វ៖ គ្មានការពិចារណា និងទិសដៅ
ព្រះពុទ្ធអង្គ ទ្រង់ត្រូវការស្វែងរកនូវសេចក្តីពិត នេះជាមូលហេតុដែលត្រូវគិត ហេតុអ្វី ពួកយើងនៅទីនេះ ហេតុអ្វីពួកយើងមានជីវិត ជីវិត គឺសេចក្តីទុក្ខ។ យើងត្រូវពុះពារសេចក្ដីពិត និងដំណើរមិនឈប់ឈរនៃជីវិត។ នៅពេលបានក្លាយជាព្រះពុទ្ធនៅពេលនោះទ្រង់បានដឹងថាពពួកមារ៌មិនមែនស្ថិតនៅក្នុងការពិតទេ គឺនៅក្នុងគំនិតខ្លួនឯង។
ព្រះអង្គ អាចត្រាស់ដឹងដោយឆ្លងកាត់ ការសញ្ជឹងគិត ដោយសតិសម្បជញ្ញៈ យល់ដោយវញ្ញាណសញ្ជឹងគិត និងបទពិសោធ…។
ចិត្តវិទ្យា គឺសិក្សាពីចិត្តគំនិត ចរិយាមាយាទ។ ចិត្ត គឺល្អបំផុត ប៉ុន្តែស្មុគស្មាញពិបាកក្នុងការស្វែងយល់ តើអ្វីជាការពិត? អ្វីជាធម្មជាតិ?។ ភាពពិត គឺជាផ្នែកមួយនៃពេលវេលា ជាធម្មតាពួកយើងឆ្លើយតបចំនុចនិមួយៗសេចក្ដីពិតបាន។ វាមានន័យថា យើងអាចគិតអ្វីជាការពិត អ្វីដែលយើងអាចមើលឃើញ… ស្ដាប់ ប៉ះ ហិតក្លិន និងដឹងដោយវិញ្ញាណ។
យើងអាចដឹងដោយវិញ្ញាណទាំង ៥ គឺ៖
- ចក្ខុវិញ្ញាណ (ភ្នែក)
- សោតវិញ្ញាណ (ត្រចៀក)
- ឃានវិញ្ញាណ (ច្រមុះ)
- កាយវិញ្ញាណណ (កាយខ្លួន)
- ជីវ្ហាវិញ្ញាណ (អណ្ដាត)
មានរឿងរ៉ាវមួយចំនួនដែលយើងមិនអាចចងចាំបាន ប៉ុន្តែពួកវានៅតែស្ថិតនៅក្នុងខួរក្បាល និងរឿងទាំងនោះមានទ្ធិពលលើអាកប្បកិរិយារបស់យើង។ ការផ្តោត គឺអ្វីដែលសំខាន់សម្រាប់យើង ហើយយើងនឹងចងចាំវា។
យើងអាចភ្លេចអ្វីដែលធ្វើអោយ ឈឺចាប់ រងទុក្ខ ស្អប់ ខ្លាច ធុញទ្រាន់ នេះជាអ្វីដែលចងចាំទុកដោយខ្លួនឯង អាកប្បកិរិយាផ្ទាល់ខ្លួន។
សុបិន
មនុស្សទាំងអស់សុទ្ធតែមានសុបិន អាចភ្លេចទៅខ្លះ ផ្សេងទៀតចងចាំបានល្អ ប៉ុន្តែពួកយើងមិនអាចចងចាំបានទាំងអស់ទេ។ វាជាផ្នែកមួយនៃការចងចាំដោយឯកឯង។ អ្នកទស្សនវិទ្យា សូក្រាត បាននិយាយថា <<ស្គាល់ខ្លួនឯង អ្នកនិងយល់ច្បាស់ពីពិភពលោក>>។