ប្រភពរូបភាព ៖ http://amulet-voltaire.deviantart.com/art/Hex-Koopave-Growing-Up-310067186
ការលូតលាស់ គឺជាវ័យមួយដែលរូបរាងកាយរបស់ស្ដ្រីមានការប្រែប្រួល
គួរអោយកត់សំគាល់។
ខាងក្រោមនេះជាការសង្ខេបនៃភាពពេញវ័យរបស់ស្ដ្រីទៅតាម ដំណាក់កាលនីមួយហើយចំពោះការប្រែប្រួលនៃភាព ពេញវ័យរបស់ក្មេងស្រីអាចចាប់ផ្ដើមជាមធ្យមនៅពីចន្លោះអាយុ៩-១៨ឆ្នាំ។ រយៈពេលនៃការប្រែប្រួលគឺអាស្រ័យទៅតាមមនុស្សម្នាក់ៗផងដែរ។
ខាងក្រោមនេះជាការសង្ខេបនៃភាពពេញវ័យរបស់ស្ដ្រីទៅតាម ដំណាក់កាលនីមួយហើយចំពោះការប្រែប្រួលនៃភាព ពេញវ័យរបស់ក្មេងស្រីអាចចាប់ផ្ដើមជាមធ្យមនៅពីចន្លោះអាយុ៩-១៨ឆ្នាំ។ រយៈពេលនៃការប្រែប្រួលគឺអាស្រ័យទៅតាមមនុស្សម្នាក់ៗផងដែរ។
ដំណាក់កាលទី១៖
ជាធម្មតាចាប់ពីអាយុ៩-១១ឆ្នាំដំណាក់កាលទីមួយគេមិនទាន់ឃើញមាន
ភាពប្រែប្រួលនៅរូបរាងខាងក្រៅនោះទេ
ក៏ប៉ុន្ដែកន្សោមពងដែលនៅសងខាងដៃស្បុនូបានចាប់រីកបន្ដិច
ព្រមទាំងអ័រម៉ូនក៏ចាប់ផ្ដើមបង្កើតផងដែរ។
ដំណាក់កាលទី២៖ ជាធម្មតាចាប់ពីអាយុ១០-១៤ជាៈមធ្យមប្រហែលអាយុ១១-១២ឆ្នាំ
នៅក្នុងវ័យនេះ សញ្ញាទី១គឺការប្រែប្រួល និង ការចាប់ផ្ដើមរីកធំនៃដោះ
និងនៅរង្វង់ជុំវិញក្បាលដោះ ដែលគេឃើញមានមានពណ’ក្រម៉ៅបន្ដិច។
ដំណាក់កាលនេះ គេឃើញស្ដ្រីមានការលូតកំពស់គួរអោយកត់សំគាល់។
រោមក៏ចាប់ផ្ដើមដុះរុយៗនៅលើផ្ទៃមុខនិង លើប្រដាប់ភេទ។ ដំណាក់កាលទី ៣៖
ជាធម្មតាចាប់ពីអាយុ១១-១៥ជាៈមធ្យមប្រហែលអាយុ១២-១៣ឆ្នាំ
ក្បាលដោះឡើងរីកធំបន្ដិច
រួមជាមួយការដុះរោមនៅលើថ្ងាសនៃប្រដាប់ភេទកាន់តែក្រាស់ឡើងៗ
ហើយមាននារីខ្លះ បានចាប់ផ្ដើមមានការមកឈាមរដូវ នៅក្នុងដំណាក់កាលនេះតែម្ដង។ ដំណាក់កាលទី
៤៖ ជាធម្មតាចាប់ពីអាយ១២-១៦ជាៈមធ្យមប្រហែលអាយុ១៣-១៥ឆ្នាំ
រោមដែលដុះនៅលើថ្ងាសនៃប្រដាប់ភេទ ដុះឡើងវែងចេញជារាងត្រីកោណ ប៉ុន្ដែ
មិនទាន់គ្របដណ្ដប់ជុំវិញប្រដាប់ភេទពាសពេញ នៅឡើយទេ។
រោមក្លៀកចាប់ផ្ដើមដុះខ្លះៗ និង ចាប់ផ្ដើមមានចេញមុនគ្រាប់តូចៗនៅលើមុខ។
ការខ្ជាក់ មេជីវិតញីពីកន្សោមពង
(អូវែ)ក៏បានចាប់ផ្តើមនៅវ័យនេះដែរចំពោះនារីមួយចំនួន
ប៉ុន្ដែមិនទាន់ទៀងទាត់នៅឡើយដូចក្នុងដំណាក់កាលទី ៥ ទេ។
ដំណាក់កាលទី ៥៖
ជាធម្មតាចាប់ពីអាយ១៤-១៩ជាៈមធ្យមប្រហែលអាយ១៦ឆ្នាំ នេះជាដំណាក់កាលចុងក្រោយ
ដែលស្ដ្រីនោះមានរូបរាងជាមនុស្សពេញវ័យគ្រប់ការ (ពេញក្រមុំ)ហើយដើមទ្រូង
(ដោះ)ចាប់ផ្ដើមរីកធំទាំងមូល។
ការធ្លាក់មកនៃឈាមរដូវមានលក្ខណៈពេញទ្រង់ទ្រាយ
ហើយការធ្លាក់មកនៃពងមេជីវិតញី ក៏មានជាប្រចាំខែផងដែរ។