និស្សិតជំនាន់ទី១ ចំនួន៦៨នាក់ ឆ្នាំសិក្សា២០១១ -២០០១៣។
កម្មវិធីនេះរៀបចំឡើងដោយកណៈគ្រប់គ្រងសាលា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម កែន សត្ថា ជាអភិបាលនៃគណៈអភិបាលខេត្តកែប និងមានការចូលរួមពី លោក លោកស្រីប្រធានមន្ទី កងកម្លាំងប្រដាប់អាវុធ
និងក្រុមការងារក្រសួងជុំវិញខេត្ត អ្នកស្មគ្រចិត្ត លោកគ្រូ អ្នកគ្រូ និងសិស្សនិសិ្សតនៃសាលាបច្ចេកទេសដុន បូស្កូខេត្តកែម។ លោកឳពុក លី សំណាង ជាអធិការសាលាបានបញ្ចេញមតិអារម្មណ៍អំពីកម្មវិធី និងថ្លែងអំណរអរគុណដល់លោកគ្រូអ្នកគ្រូដែលបានខិតខំបំពេញភារកិច្ចមុខនាទីរបស់ខ្លួនអស់រយៈពេល២ឆ្នាំកន្លងមកនៅសាលាបចេ្ចកទេសដុនបូស្កូនេះ។ លោកទាវ ហេង ឡាយ ជានាយកសាលាបានប្រកាសលទ្ធផលបូកសរុបចាប់តាំងពីឆ្នាំ២០១១ ជូនគណៈអធិបតីសាលាចាប់បដិសន្ធិឡើងក្នុងឆ្នាំ១៩៩១នៅប្រទេសកម្ពុជា។ ដោយឡែកសាលានេះបង្រៀនតែផ្នែកកាត់ដេរ រហូតដល់ឆ្នាំ២០១១ ចាប់ផ្ដើមបង្កើតជាមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវីជ្ជាជីវៈ ដុន បូស្កូខេត្តកែប។ ក្នុងឆ្នាំសិក្សា២០១១ មានសិស្សនិសិ្សតចូលរៀនចំនួន៣៦ នាក់ ចែកចេញជា២ផ្នែក៖ ផ្នែកទំនាក់ទំនងសង្គម និងសារពត៍មាន និងផ្នែកសណ្ឋាគារ។ ហើយក្នុងឆ្នាំសិក្សា២០១៣មានសិស្សនិស្សិតចូលរៀនចំនួន ៧៧នាក់។ បង្កើតសាលានេះឡើងនៅខេត្តកែបក្នុងគោលបំណង
- ជួយដល់យុវជនក្រីក្រមកពីបណ្ដាខេត្តឆ្ងាយៗដូចជា កំពត តាកែវជាដើម។
- ជូយផ្ដល់វីជ្ជាជីវៈសម្រាប់កសាងអនាគតរបស់ពួកគេ។
- ផ្ដល់ការអប់រំក្រមសិលធម៍ដល់ពូកគេ។