Friday, August 16, 2013

ពីធីប្រលងជ្រើសរើសសិស្សថ្មីឆ្នាំសិក្សា២០១៣-២០១៥


កាលពីថ្ងៃទី១២-១៦ ខែ សីហា ឆ្នាំ២០១៣ សាលាបណ្ដុះបណ្ដាលវីជ្ជាជីវៈ ដុន បូស្កូខេត្តកែប បានរៀបចំពីធីប្រលងជ្រើសរើាសិស្សថ្មីឆ្នាំ២០១៣-២០១៥។

បេក្ខជនដែលបានមកដាក់ពាក្យប្រលង មកពីតាមខេត្តមួយចំនូនដូចជា កំពត តាកែវ និងខេត្តព្រះសីហនុជាដើម។ រយៈពេល៥ថ្ងៃនេះមានបេក្ខជនមកដាក់ពាក្យ និង​ប្រលង ចំនួន២៣៦នាក់។សាលមាន១០ មុខជំនាញអោយជ្រើសរើសផងដែរ។


 តាមពលោកគ្រូ រតនា ជានាក់គ្រប់គ្រងទិន្ន័យបានអោយដឹងថា ចំនួនសិស្សតាមជំនាញនិមួយៗ មានដូចជា
  1. ផ្នែកទំនាក់ទំនងសង្គម និងសារពត៍មាន  មានចំនួន ៣៥នាក់
  2. ផ្នែកអគ្គីសនី មានចំនួន ៦៤នាក់
  3. ផ្នែកគ្រប់គ្រងការិយាល័យ មានចំនួន ៥៤នាក់
  4. ផ្នែកលេខាធិការ មានចំនួន ២៤នាក់
  5. ផ្នែកពត៍មានវិទ្យា និងភាសាអង់គ្លេស មានចំនួន ២៤នាក់
  6. កសិកម្ម មានចំនួន៩ នាក់
  7. គេហកិច្ច មានចំនួន ២នាក់
  8. ចុងភៅ មានចំនួន ១៣នាក់
  9. សិល្បៈ មានចំនួន ៦នាក់
  10. សេវាកម្្ម មានចំនួន ៥នាក់
ទោះបីជា សិស្សមកដាក់ពាក្យមានចំនួនច្រើនលើសកំនត់ក៏ដោយ សាលា ធ្វើការជ្រើសបេក្ខជនដែលមានសមត្ថភាព និងពិន្ទុខ្ពស់ជាងគេ ហើយ​និងជំរុះយកតែ ១៤០ នាក់តែប៉ុណ្ណោះ។