Tuesday, November 26, 2013

កម្មវិធីសន្ទនាមតិ អភិវឌ្ឍន៍មូលដ្ឋានឃុំស្វាយទងខាងជើង

នៅឃុំ ស្វាយទងខាងជើង ស្រុកកំពង់ត្រាច ខេត្តកំពត បានប្ររព្ធកម្មវិធីសន្ទាមតិអភិវឌ្ឍន៍មូលដ្ឋាន​ ព្រឹកថ្ងៃ អង្គារ ទី ២៦ ខែ​ វិច្ឆិកា ឆ្នាំ ២០១៣ ដែលរៀបចំឡើងដោយក្រុមការងារវិទ្យុ ៩មករាខេត្តកំពត និងផ្សាយបន្តផ្ទាល់ផងដែរ ម្យ៉ាងទៀតក្រោមការឧបត្ថម្ភដោយ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​
អង្គការលីកាដូ​ និងកម្មវិធីសោទស្សអូស្រ្តាលី។ កម្មវិធីនេះ ដែលស្ថិតក្រោមប្រធានបទពីរ គឺការកសាងផ្លូវឆ្លងកាត់​ឃុំស្វាយទងខាងជើង និងស្វាយទងខាងត្បូង និងសារៈសំខាន់នៃវេទិការសារធារណ៍ ។ ក្នុងនោះផាងដែរមានមេឃុំ មេភូមិ អភិបាលស្រុកកំពង់ត្រាច ជាវាគ្មិនចូលរួមដើម្បីបកស្រាយចំងល់ និងបញ្ហាផ្សេងៗដែលទាក់ទងនឹងឃុំស្វាយទងនេះដែរ។ ហើយមានការចូលរួមពី កងកម្លាំងប៉ូលីសប៉ុស្តិ៍ ប្រជាពលរដ្ឋស្វាយទងខាងជើង ស្វាយទងខាងត្បូង សិស្ស​អនុវីទ្យាល័យភ្នំក្ងាប សិស្សផ្នែកទំនាក់ទំនងសង្គមឆ្នាំទី២ នៃសាលាបច្ចេកទេសដុនបូស្កូខេត្តកែប លោកឱម សំណាងប្រធានមន្ទីពត៍មានខេត្តកំពត។ កម្មវិធីរៀបចំឡើង ក្នុងគោលបំណងជូយដោះស្រាយ​ និងផ្ដល់ឱកាសដល់ប្រជាពលរដ្ឋក្នុងការបញ្ចេញមតិយោបល់ដែលជាទុកលំបាកក៏ដូចជាការសំណូមពរផ្សេងៗ។